ក្រសួងធានធានទឹក៖ចាប់ពីថ្ងៃទី ១៣ -១៩ ខែឧសភានឹងមាន របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា
4 ឆ្នាំ មុន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី ១១ ឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ជ្រលងនៃសម្ពាធទាបបង្កើតឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា ។នៅថ្ងៃទី ១៥ ខែឧសភា របបខ្យល់មូសុង និរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក ខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្យល់កន្ត្រាក់ រន្ទះ ផ្គរ ដែលអាចកើតមានជាពិសេស បណ្តាខេត្តនៅតំបន់វាលទំនាប ក្នុងនោះមានជាអាទិ៍ ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ឧសភា ៕